Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​៥៥​នាក់​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃស្អែក​

​ដោយ​មិន​បង្អែបង្អង់​យូរ​តទៅ​ទៀត​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​បច្ចុប្បន្ន​នោះ​ បាន​សម្រេច​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ ស្រប​តាម​មាត្រា​៨២​ថ្មី​ ឧ​ប​សម្ព័ន្ធ​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ង​ស្អែក​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៦​រសៀល​ខាង​មុខ​ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ព្រះ​បរមរាជវាំង​នា​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ ។​

​ការណ៍​ដែល​ក្រសួងព្រះបរមរាជវាំង​កំណត់​កាលបរិច្ឆេទ​រៀបចំ​បិ​ធី​សច្ចាប្រណិធាន​ជូន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​ ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​នោះ​ គឺ​បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ចាត់ចែង​រៀបចំ​ដើម្បី​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ ។​ ក្រោយមក​ ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ធ្វើ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ដដែល​ គោរព​ជូន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ស្នើ​សុំ​មេត្តា​ពិនិត្យ​ និង​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ នៅ​កាលបរិច្ឆេទ​ដ៏​សមគួរ​ ។​

​យោង​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ និង​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នោះ​ ឯកឧត្តម​ គុយ​ សុផល​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​ក្រសួងព្រះបរមរាជវាំង​ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ដដែល​ជម្រាប​ជូន​ឯកឧត្តម​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​វិញ​ ដោយ​បាន​បញ្ជាក់​ថា​ "​ក្រសួងព្រះបរមរាជវាំង​បាន​ត្រៀម​ និង​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​ចំនួន​៥៥​រូប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៦​រសៀល​ នៅ​លើ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះ​បរមរាជវាំង​"​ ។​

​អនុលោម​តា​មាត្រា​៨០,​ មាត្រា​៨២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​២,​ មាត្រា​៤​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ គឺ​ក្រោយ​ពេល​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​សច្ចាប្រណិធាន​រូ​ច​ហើយ​ នឹង​ត្រូវ​ទទួល​បាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​ និង​ក្លាយជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ៕​

CNRP-Angkor-Wat-4CNRP-CPP-04-08-15CNRP-CPP-04-08-14 CNRP-CPP-04-08


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item