ឪពុកតិរច្ឆានរំលោភកូនខ្លួនឯង៥ដងហើយប្រុងរំលោភទៀតតែត្រូវបែកការណ៍ រួចដុតខ្លួនធ្វើអត្តឃាត
ឪពុកមានចិត្តជាតិរច្ឆានម្នាក់បានចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯងទើបមានអាយុ១៤ឆ្នាំ បានសម្រេចរហូតដល់ទៅចំនួន៥ដង ហើយប៉ុនប៉ងរំលោភថែមទៀត តែត្រូវបែកការណ៍ដឹងដល់ប្រពន្ធ ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ ទើបបុរសជាឪពុកចិត្តតិរច្ឆានរូបនោះយកសាំងចាក់ដុតខ្លួនធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ឋិតនៅក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បុរសជាឪពុកចិត្តតិរច្ឆានដែលរំលោភកូនឯងបង្កើតនោះ មានឈ្មោះ ប៊ុន សឿន អាយុ៤៣ឆ្នាំ និងក្មេងស្រីរងគ្រោះព្រោះឪពុកចិត្តឫស្សាចាប់រំលោភបានសម្រេចរហូតដល់ចំនួន៥ដង មានឈ្មោះ ស.ស.ណ អាយុ១៤ឆ្នាំ មានលំនៅឋាននៅភូមិ-ឃុំកើតហេតុ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបុរសជាឪពុកចិត្តតិរច្ឆាន ចាប់រំលោភកូនបង្កើតឯងនោះ បានកើតឡើងតាំងពីឆ្នាំ២០១១មកម្ល៉េះ ខណៈដែលម្តាយនិងបងប្អូនក្មេងស្រីរងគ្រោះមិននៅផ្ទះ ដូចផ្តល់ឱកាសឲ្យបុរសជាឪពុកចិត្តឫស្យាចាប់រំលោភក្មេងស្រីរងគ្រោះត្រូវជាកូនបានសម្រេចរហូតដល់ចំនួន៥ដងជាបន្តបន្ទាប់ ដោយបានគំរាមកូនស្រីមិនឲ្យប្រាប់នរណាដឹងឡើយ ហើយបើហ៊ានប្រាប់គេឯងឲ្យដឹងថា នឹងសម្លាប់ចោល ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់ពេលថ្មីៗនេះ ឪពុកចិត្តតិរច្ឆានបានល្បួងលួងលោមកូនស្រីរបស់ខ្លួនបង្កើតប៉ងរំលោភសេពសន្ថវៈម្តងទៀត តែត្រូវប្រពន្ធជាម្តាយក្មេងស្រីរងគ្រោះដឹងទាន់ក៏បែកការណ៍ធ្លាយរឿងរ៉ាវរំលោភលើកូនបង្កើតតាំងពីឆ្នាំ២០១១មក ជាហេតុធ្វើឲ្យបុរសជាឪពុកចិត្តឫស្យារូបនោះយកសាំងមកចាក់ដុតខ្លួនឯងធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងត្រូវបានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ដឹកបុរសជាឪពុកចិត្តតរិច្ឆានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានរួចផុតពីសេចក្តីស្លាប់ត្រឹមទទួលរងរបួសធ្ងន់ប៉ុណ្ណោះ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមទៅលើសំណុំរឿងចាប់រំលោភកូនបង្កើតខ្លួនឯងនេះ និងកំពុងធ្វើកោសល្យវិច័យទៅលើក្មេងស្រីរងគ្រោះ ដើម្បីមានមូលដ្ឋានចាត់ការបុរសជាឪពុកចិត្តតិរច្ឆានតាមនីតិវិធីនៃច្បាប់ ។
នេះគឺជារឿងរ៉ាវអយុត្តិធម៌បំផុតមួយកើតឡើងនៅក្នុងខ្សែជីវិតរបស់ក្មេងស្រីរងគ្រោះ ដែលត្រូវបានឪពុកបង្កើតរបស់ខ្លួនមានចិត្តជាតិរច្ឆានចាប់រំលោភជាបន្តបន្ទាប់ រហូតបានសម្រេចដល់ទៅចំនួន៥ដងទើបបែកការណ៍ ព្រោះតែទទួលរងការគំរាមកំហែងសម្លាប់សំណាក់ឪពុកចិត្តឫស្សា ។ តើជាព្រហ្មលិខិតឫយ៉ាងណា ? ៕
Source from: www.dtn7.com
Post a Comment